កម្ពជា

កម្ពុជាជាប្រទេសដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៏ ហើយក៏ជាបេះដូងមួយនៃអាស៊ី ដែលមាន​ព្រំប្រ​ទល់​ជាប់ឈូងសមុទ្រថៃ ប្រទេសឡាវ វៀតណាម ។​​ មានផ្ទៃដីសរុប ១៨១០៣៥ គីឡូម៉ែតការេ ។​ ដែលសព្វថ្ងៃមាន ២៤ខេត្ត ក្រុង ហើយចែកចេញជាបួនតំបន់គឺតំបន់ខ្ពង់រាប តំបន់ភ្នំ តំបន់ឆ្នេរ (ខេហ្វ) និងតំបន់បឹងទន្លេសាប (តំបន់អង្គរ) ។ ដោយប្រទេសមានទន្លេធំពីរ​ហូរកាត់ពីជើង​ទៅត្បូង​គឺទន្លេសាប និងទន្លេមេគង ។
កម្ពុជាជាគោលដៅទេសចរណ៏វប្បធម៏-ប្រវត្តិសាស្រ្ត និងធម្មជាតិមួយដែលកុំពុង​តែទាក់ទាញ​ទេសចរ​ជាតិ និងអន្តរជាតិ ។​ កម្ពុជាបានកំណត់វិស័យទេសចរណ៏​ជាវិស័យ​មួយក្នុង​ការអភិវឌ្ឈ​ប្រទេស និងរំពឹងថា​ស័យ​​នេះនឹងជួយកាត់បន្ថយភាពក្រីក្រ ហើយបង្កើតការជូនប្រជាពលជន​ផងដែរ ។ ជាក់ស្តែងមានសហគមន៏អេកូទេសចរណ៏​(ទេសចរណ៏ធម្មជាតិ)​ជាច្រើននៅ​តាមតំបន់​ផ្សេងៗ​នៅ​ក្នុងប្រទេស ។​
កម្ពុជាមានអាកាសធាតុល្មមហ្នឹងរស់នៅ ហើយ​អាសធាតុនេះទទួលឥទ្ធិពលពីខ្យល់មុងសុង​ទាំង​រដូវ​ភ្លៀង និងរដូវប្រាំង ។​ រដូវវស្សាចាប់ពីខែឧសភាដល់ខែតុលា (ដោយសារតែអាកាស​ធាតុ​ប្រែប្រួល​គឺមានភ្លៀងមិនទៀងទាត់) និងរដូវប្រាំងចាប់ពីខែវិច្ឆកា​ដល់​មេសា​។ ជាទូទៅចាប់ពីខែ​ធ្នូដល់មករា​គឺមានកូនរដូវមួយជារដូវរំហើយ (ខែត្រជាក់) ហើយជាធម្មតាកម្ពុជា​មានអាកាសធាតុ​ចាប់ពី ២៥​ ទៅ ២៨ អង្សាសេ ។

សព្វថ្ងៃកម្ពុជាមានប្រជាជនប្រហែលជាង ១៤ លាននាក់រស់នៅ ។ ៩០% ជាម្ចាស់ស្រុកគឺ ជនជាតិ ខ្មែរ និងផ្សេងទៀតជាជនជាតិ វៀតណាម ថៃ ឡាវ ចិន ព្នូង ស្ទៀង កួយ គ្រឹង និង ជនជាតិ ជា ច្រើនផ្សេងទៀត ។








ដោយ គង្គា

No comments:

Post a Comment