Wednesday, September 16, 2015


សេចក្តីស្នើសុំវិភាគទានជួយចាសជរា និងប្រជាជនទល់ក្រ

ខ្ញុំបាទឈ្មោះ សោម គង្គា ជានិស្សិតដែលកុំពុងសិក្សានៅសកលវិទ្យាល័យន័រ តុន ផ្នែក Software Development ឆ្នាំទី២ ត្រៀមចូលឆ្នំាទី៣ នៅខែតុលា ឆ្នាំ២០១៥ ដែលមានទីលំនៅផ្ទះលេខ ១២៨ ផ្លូវលេខ ៣៥៧ ភូមកណ្តាល សង្កាត់ច្បារអំពៅ​២ ខណ្ដច្បារអំពៅ ។

កាលពីថ្ងៃអាទិត្យខ្ញុំបានជួបជាមួយលោកយាយអាយុ ៩១​​​ឆ្នាំដែលរស់ជាមួយកូនស្រីអាយុជាង ៤០ឆ្នាំ និងប្រជាជនចំនួនពីរគ្រួសារមានទីលំនៅភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌ​ពោធិ​សែនជ័យ ដែលរស់នៅជាមួយភាពទីទល់ក្រនិងគ្មានទីពឹងអាស្រ័យ។
ពួកគាត់បានស្នើសុំឲ្យខ្ញុំនិងក្រុមខ្ញុំជួយជាអង្គរនិងគ្រឿងបរិភោគខ្លះ។ ដោយសារតែមានទឹក​ចិត្ត​អាណិត​ចង់ជួយដល់ពួកគាត់ ខ្ញុំក៏មានគំនិតមួយសរសេរសេចក្តីស្នើសុំនូវការវិភាគ​ទានពីអ្នក​ទាំងអស់គ្នា​ទៅតាមសទ្ធា និងលទ្ធភាពដែលអាចជួយបាន មិនថាតិចឬច្រើន ។

កម្មវត្ថុ៖ ស្នើសុំការវិភាគទាន និងអំណោយ ដូចជាអង្គរ គ្រឿងបរិភោគ និងថវិការ ។

លេខទំនាក់ទំនងខ្ញុំផ្ទាល់ គង្គា098370965/ 089333718

សូមអាធ្យាស្រ័យដែលមិនមានទីតាំងទទួលវិភាគទានរបស់លោកអ្នកទាំងអស់គ្នា ។​ រាល់ការផ្តល់វិភាគទានទាំងអស់ត្រូវផ្តល់ជាមួយខ្ញុំផ្ទាល់បាទ ។

ជាចុងក្រោយខ្ញុំសូមអគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តអ្នកទាំងអស់គ្នា​ ។

ភ្នំពេញ ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៥

                                                                                      សោម គង្គា

Facebook: Keawater Kong




No comments:

Post a Comment