កម្ពុជាជាប្រទេសដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៏ ហើយក៏ជាបេះដូងមួយនៃអាស៊ី
ដែលមានព្រំប្រទល់ជាប់ឈូងសមុទ្រថៃ ប្រទេសឡាវ វៀតណាម ។ មានផ្ទៃដីសរុប ១៨១០៣៥
គីឡូម៉ែតការេ ។ ដែលសព្វថ្ងៃមាន ២៤ខេត្ត ក្រុង ហើយចែកចេញជាបួនតំបន់គឺតំបន់ខ្ពង់រាប
តំបន់ភ្នំ តំបន់ឆ្នេរ (ខេហ្វ) និងតំបន់បឹងទន្លេសាប (តំបន់អង្គរ) ។
ដោយប្រទេសមានទន្លេធំពីរហូរកាត់ពីជើងទៅត្បូងគឺទន្លេសាប និងទន្លេមេគង ។
កម្ពុជាជាគោលដៅទេសចរណ៏វប្បធម៏-ប្រវត្តិសាស្រ្ត
និងធម្មជាតិមួយដែលកុំពុងតែទាក់ទាញទេសចរជាតិ និងអន្តរជាតិ ។ កម្ពុជាបានកំណត់វិស័យទេសចរណ៏ជាវិស័យមួយក្នុងការអភិវឌ្ឈប្រទេស
និងរំពឹងថាស័យនេះនឹងជួយកាត់បន្ថយភាពក្រីក្រ ហើយបង្កើតការជូនប្រជាពលជនផងដែរ ។ ជាក់ស្តែងមានសហគមន៏អេកូទេសចរណ៏(ទេសចរណ៏ធម្មជាតិ)ជាច្រើននៅតាមតំបន់ផ្សេងៗនៅក្នុងប្រទេស
។
កម្ពុជាមានអាកាសធាតុល្មមហ្នឹងរស់នៅ
ហើយអាសធាតុនេះទទួលឥទ្ធិពលពីខ្យល់មុងសុងទាំងរដូវភ្លៀង និងរដូវប្រាំង ។ រដូវវស្សាចាប់ពីខែឧសភាដល់ខែតុលា
(ដោយសារតែអាកាសធាតុប្រែប្រួលគឺមានភ្លៀងមិនទៀងទាត់) និងរដូវប្រាំងចាប់ពីខែវិច្ឆកាដល់មេសា។
ជាទូទៅចាប់ពីខែធ្នូដល់មករាគឺមានកូនរដូវមួយជារដូវរំហើយ (ខែត្រជាក់)
ហើយជាធម្មតាកម្ពុជាមានអាកាសធាតុចាប់ពី ២៥ ទៅ ២៨ អង្សាសេ ។
សព្វថ្ងៃកម្ពុជាមានប្រជាជនប្រហែលជាង ១៤
លាននាក់រស់នៅ ។ ៩០% ជាម្ចាស់ស្រុកគឺ ជនជាតិ ខ្មែរ និងផ្សេងទៀតជាជនជាតិ វៀតណាម ថៃ ឡាវ
ចិន ព្នូង ស្ទៀង កួយ គ្រឹង និង ជនជាតិ ជា ច្រើនផ្សេងទៀត ។
ដោយ គង្គា
No comments:
Post a Comment